ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនបានស្គាល់ច្បាស់ហើយ អតីតបេក្ខភាព Cambodian Idol រដូវកាលទី៣ កញ្ញា មាស នីតា ដែលកាលពីថ្មីៗនេះ អ្នកនាងកំពុងតែរងការិះគន់ នៅលើបណ្ដាញសង្គម បន្ទាប់ពីបានលេចចេញនូវវីដេអូមួយ ដែលបានបង្ហាញភាពស្និតស្នាល អោបថើប ជាមួយ នាយចឺម ។
មិនតែប៉ុណ្ណោះ មាស នីតា ថែមទាំងត្រូវបានបុគ្កលមិនស្កាល់មុខ កាត់តរូបភាពខ្លូន ជាមួយនឹង អ្នកនាង សេង សុឃីម បង្ហោះនៅក្នុងបណ្ដាញសង្គម តិចតុក ថែមទាំងសរសេរថា មាស នីតា ជាស្រីរបស់ នាយចឺម រហូតដល់ នាងផ្ទុះកំហឹង និយាយពាក្យមិនសមរម្យទាល់តែសោះ ទៅកាន់ សេង សុឃីម ថែមទាំងបានបោះសម្តីថា អ្នកមេម៉ាយរូបនោះ ជាអ្នកបញ្ជាឲ្យកូនចៅជាអ្នកបង្ហោះបែបនោះទៀតផង។
យ៉ាងណាមិញ សារសម្លេងរបស់ មាស នីតា កំពុងតែធ្វើឲ្យមហាជនមិនពេញចិត្តជាខ្លាំង ព្រមទាំងមានការចែកចាយពេញបណ្ដាញសង្គម។ តែងាក ទៅមើល តារាស្រីសាច់ សខ្ចី សេង សុឃីម វិញបែរជាមិនតបតអ្វីនោះឡើយ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖