កាន់តែផ្អែមល្ហែម!​ ក្រោយបង្ហាញមុខស្វាមី ជីវិតគូ ផាន់ ផាត់ណា រឹតតែស្អិតរមួត!!!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពត៖ ងាកទៅមើល តារាសម្ដែងស្រីពោរពេញដោយសមត្ថភាព អ្នកនាង ផាន់ ផាត់ណា បច្ចុប្បន្នមានភាពមមាញឹកនឹងការងារសិល្បៈជាខ្លាំង។ ពិតណាស់ បើទោះបីនាងមានកូនតូច ប៉ុន្តែនាងនៅតែបំពេញការងារជាធម្មតា មិនបោះបង់អាជីពសិល្បៈឡើយ។ម្យ៉ាងវិញទៀត បើនិយាយដល់ រឿងដែលនាងបានសម្ដែង សុទ្ធសឹងផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើនិយាយដល់ជីវិតឯកជន តួឯកស្រីរូបនេះ មានកូនប្រុសម្នាក់គួរឲ្យក្នាញ់ ហើយនាងនឹងកូនតែងដើរលេងលំហែកាយជានិច្ច។ មិនតែប៉ុណ្ណោះ គ្រប់ពេលអ្នកនាង ផាន់ ផាត់ណា ឧស្សាហ៍បង្ហោះរូបនាងនិងកូនតែពីរៗនាក់ប៉ុណ្ណោះ មើលទៅនាងពិតជាបានផ្ដល់ភាពកក់ក្ដៅ និងក្ដីស្រលាញ់ទៅកាន់កូនច្រើនមិនចាញ់ម៉ាក់ៗផ្សេងឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ក្រោយកូនប្រុសធំបន្តិច អ្នកនាង ផាន់ ផាត់ណា ក៏បង្ហោះរូបស្វាមីឲ្យមហាជន និងហ្វេនបានឃើញមុខផងដែរ។ ហើយថ្មីៗនេះនាងជាមួយស្វាមី និងកូន បានដើរកម្សាន្ត នឹងបានស្ទូចត្រីលេងយ៉ាងរីករាយ។ ដោយរូបភាពគ្រួសារជាច្រើនសន្លឹកនោះ មើលទៅតារារូបនេះ ហាក់មានក្ដីសុខខ្លាំង ខណៈញញឹមបិទមាត់មិនជិតដូច្នេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *