ជប៉ុន ព្រួយបារម្ភខ្លាំង អត្រាកំណើត ក្នុងប្រទេស ធ្លាក់ចុះស្រឺតៗដល់កម្រិត ទាបបំផុតពុំធ្លាប់មាន

កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ស្ថិតិបឋមដែលចេញផ្សាយដោយក្រសួងសុខាភិបាល ការងារ និង សុខុមាលភាពនៃប្រទេសជប៉ុន បានបង្ហាញថា ចំនួនទារកដែលបានកើតក្នុងប្រទេសជប៉ុន ចន្លោះខែមករា ដល់ខែតុលា មានប្រមាណត្រឹម ៦៧០ ០០០ នាក់ប៉ុណ្ណោះ ដែលនេះគឺជាកម្រិតមួយទាបបំផុតមិនធ្លាប់មាន ដោយបានធ្លាក់ចុះជិត ៣៤ ០០០ នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង យោងតាមទិន្នន័យបឋមរបស់ក្រសួងសុខាភិបាលកាលពីខែមិថុនាកន្លងទៅបានបង្ហាញបន្ថែមថា ៖ «ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ទើបធ្វើឱ្យការរៀបការ ឬ ចំនួនគូស្វាមីភរិយាថ្មី និង ស្ត្រីមានផ្ទៃពោះត្រូវបានកាត់បន្ថយ ដែលនេះជាហេតុធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត​ ដោយសារតែប្រជាជនក្នុងប្រទេសជឿនលឿនមួយនេះឱ្យតម្លៃទៅលើការងារ និង ប្រាក់ចំណូលជាមុន ទើបធ្វើឱ្យពួកគេពុំសូវខ្វល់ខ្វាយរឿងការបង្កើតគ្រួសារនោះឡើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ស្របពេលអត្រា​កំណើតកុមារបានធ្លាក់ចុះ ប្រជាជនវ័យចំណាស់ក្នុងប្រទេសនេះក៏កើនយ៉ាងឆាប់រហ័ស រហូតមានចំនួនច្រើនជាងកុមារ ដែលជាហេតុធ្វើឱ្យមានការជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទិដ្ឋភាពសង្គម និង ជីវិត។ ជាពិសេសនោះ គឺនៅពេលដែលប្រទេសនេះ ត្រូវរៀបចំថវិកាជាតិកាន់តែច្រើនឡើងៗ សម្រាប់សង្គម ដូចជាប្រាក់សោធននិវត្តន៍ និង ការថែទាំសុខភាពមនុស្សចាស់៕

Foster mother Asako Yoshinari and her 2-month-old foster baby boy are pictured at her home in Inzai, Chiba prefecture, Japan, June 24, 2016. Picture taken June 24, 2016. REUTERS/Toru Hanai TPX IMAGES OF THE DAY

Leave a Reply

Your email address will not be published. Required fields are marked *