ទូកក្ដោងទំនើបប្រវែង ២២០ ម៉ែត្រ ដែលប្រើប្រាស់ក្ដោង និង ប្រព័ន្ធថាមពលឧស្ម័នរាវធម្មជាតិ នឹងដាក់ដំណើរការដឹកអ្នកដំណើរឆ្លងកាត់មហាសមុទ្រក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ។
កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ អ្នកបង្កើតទូកដឹកអ្នកដំណើរនៃក្រុមហ៊ុន Orient Express បានបើកបង្ហាញទូកក្ដោងធំជាងគេបំផុតលើពិភពលោក «Orient Express SilenSeas» ដែលគ្រោងនឹងដាក់ដំណើរការលើផ្ទៃសមុទ្រនៅក្នុងឆ្នាំ ២០២៦ ខាងមុខនេះ។
តាមការបញ្ជាក់ពីក្រុមហ៊ុនបានឱ្យដឹងថា ទូកក្ដោងទំនើបថ្មីមួយនេះ មានប្រវែងរហូតដល់ ២២០ ម៉ែត្រ ជាមួយនឹងបន្ទប់ម៉ាស៊ីន UMS ២២ ៣០០ កន្លែង និង បន្ទប់ប្រណីត ទំហំជាមធ្យម ៧០ ម៉ែត្រការ៉េ ចំនួន ៥៤ បន្ទប់។ បន្ថែមពីនេះ ទូកប្រណីតនេះដែរ ក៏មានបន្ទប់លំដាប់អភិជន ទំហំជាង ១៣១ ម៉ែត្រការ៉េ អាងហែលទឹកចំនួន ២ ភោជនីយដ្ឋានចំនួន ២ និង បាចំនួន ១ ផងដែរ៕