បវរកញ្ញាខ្មែរ ៩រូប មានសមត្ថភាពខ្លាំង ឈ្នះបានមកុដលើ ឆាកអន្តរជាតិ យ៉ាងអស្ចារ្យ

បច្ចុប្បន្នគេឃើញថាវិស័យបវរកញ្ញានៅកម្ពុជា កាន់តែមានការរីកចម្រើនខ្លាំង ដែលទទួលបានការចាប់អារម្មណ៍ និង គាំទ្រពីសំណាក់មហាជនយុវវ័យគ្រប់ស្រទាប់។ ក្នុងនោះដែរ ក៏មានបវរកញ្ញាកម្ពុជាដែលមានទាំងរូបសម្រស់ សមត្ថភាព ចំណេះដឹង និង ភាពជឿជាក់ អាចតំណាងឱ្យកម្ពុជាប្រកួតលើឆាកអន្តរជាតិ ព្រមទាំងទទួលបានលទ្ធផលល្អៗលើកមុខមាត់ប្រទេសទៀតថែមផង។

យ៉ាងណាមិញ បើក្រឡេកចាប់អារម្មណ៍ចំពោះបវរកញ្ញាខ្មែរប៉ុន្មានរូប ដែលបានតំណាងប្រទេសទៅប្រកួតលើឆាកអន្តរជាតិទទួលបានតំណែងគ្រងមកុដត្រឡប់មកជូនមាតុភូមិវិញយ៉ាងអស្ចារ្យពេញដោយមោទកភាពខ្លាំងផងដែរ ក្នុងនោះរួមមាន៖

១. កញ្ញា Virginia Prak

កាលពីអំឡុងឆ្នាំ ២០១៥ អាចនិយាយបានថាជាឆ្នាំមាសមួយសម្រាប់ប្រទេសកម្ពុជា ក្នុងកម្មវិធីប្រកួតសម្រស់ និង សមត្ថភាពដ៏ធំ Miss Global ២០១៥ ដោយបវរកញ្ញាតំណាងប្រទេសកម្ពុជា ឈ្មោះនាង Virginia Prak កូនខ្មែរ-អាមេរិក បានយកឈ្នះទទួលបានចំណាត់ថ្នាក់រងទី ១ (1st Runner-up) ធ្វើឱ្យមហាជនខ្មែរសប្បាយរីករាយយ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ហង្ស ម៉ានីតា

សម្រាប់បវរកញ្ញា ហង្ស ម៉ានីតា ទទួលបានជ័យលាភីគ្រងមកុដរង ២ Miss Tourism Metropolitan នៅអំឡុងឆ្នាំ ២០១៦។ កញ្ញា ហង្ស ម៉ានីតា គឺជាបវរកញ្ញាម្នាក់ មានទាំងសមត្ថភាព និង រូបសម្រស់ស្រស់ស្អាតខ្លាំង រហូតនៅឆ្នាំ ២០២២ នេះ នាងអាចដណ្ដើមបានមកុដបវរកញ្ញាចក្រវាលកម្ពុជាថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. ចន សុទីម៉ា

កញ្ញា ចន សុទីម៉ា ជាម្ចាស់ជ័យលាភីលំដាប់រងទី ២ នៃកម្មវិធី Miss Universe Cambodia ២០១៩ កញ្ញាក៏ធ្លាប់បានជ្រើសរើសតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Tourism International នៅឯប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ ២០១៩ ផងដែរ។ ក្នុងការប្រកួតកម្មវិធីអន្តរជាតិនេះ កញ្ញាទទួលបានជ័យលាភីលំដាប់រងទី ៤ ព្រមទាំងក្លាយជាម្ចាស់ពាន និង តំណែងគ្រងមកុដកញ្ញាឯកប្រចាំឆ្នាំ «Miss Dream Girl Of The Year International ២០១៩- ២០២០» នៃកម្មវិធី Miss Tourism International ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. ប៉ូគឹមថេង សុតធីតា

កញ្ញា ប៉ូគឹមថេង សុតធីតា Miss Grand Cambodia ២០២១ រូបនេះ កាលពីអំឡុងឆ្នាំ ២០១៧ កញ្ញា ធ្លាប់បានជ្រើសរើសតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss City Tourism World ២០១៧ នៅឯប្រទេសចិន។ កាលនោះ កញ្ញាក៏ទទួលបានពាន និង ជ័យលាភីគ្រងមកុដលំដាប់រងទី ៣ នៃកម្មវិធី Miss City Tourism World ២០១៧។

៥. សារី ស្រីពេជ្រ

កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ ពិតជាធ្វើឱ្យមហាជនខ្មែរ ទាំងក្នុង និង ក្រៅប្រទេសមានសេចក្ដីរីករាយជាខ្លាំង ខណៈបវរកញ្ញាខ្មែរដ៏មានសក្តានុពល និង សមត្ថភាព កញ្ញា សារី ស្រីពេជ្រ បានទៅប្រកួតកម្មវីធី Miss Petite Global នៅប្រទេសម៉ាឡេស៊ី និង ក្លាយជារាជិនីគ្រងមកុដ Miss Petite Global ប្រចាំឆ្នាំ ២០២២ នៅលើឆាកអន្តរជាតិជូនប្រជាជនកម្ពុជាបានយ៉ាងអស្ចារ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦. ពេជ្រ វត្តីសារ៉ាវឌ្ឍី

Miss Grand Cambodia ២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទើបតែបញ្ចប់ បេសកកម្មតំណាងប្រទេសចូលរួមប្រកួត Miss Grand International ២០២២ នៅប្រទេសឥណ្ឌូនេស៊ីថ្មីៗនេះ ដោយកញ្ញាកំពុងធ្វើឱ្យមហាជនអ្នកគាំទ្រខ្មែរសែនរំភើបចិត្ត និង មានមោទកភាពយ៉ាងខ្លាំងជាមួយនឹងការបង្ហាញការខិតខំប្រឹងប្រែងបង្ហាញសមត្ថភាពប្រកួតលើឆាកអន្តរជាតិនេះបានយ៉ាងល្អខ្លាំង ដែលអាចឈានជើងចូលដល់ Top ១០ ដោយសមត្ថភាព និង ទទួលបានកមុដជាជ័យលាភីលំដាប់រងទី ៥ នៃកម្មវិធី Miss Grand International ២០២២ ផងដែរ។

៧. ហួន ស្រីខួច

កាលពីចុងខែសីហា ឆ្នាំ ២០២២ កន្លងទៅ បវរកញ្ញាខ្មែរ ហួន ស្រីខួច លំដាប់រងទី ២ Miss Cambodia ២០២១ និង ជា Top កំពូល ១០ នាក់ក្នុងកម្មវិធី Miss Universe Cambodia ២០២២ បានតំណាងប្រទេសចូលរួមប្រកួតក្នុងកម្មវិធី KBJ Ratu Kebaya International ២០២២ នៅប្រទេសម៉ាឡេស៊ី។ ក្នុងការចូលរួមប្រកួតលើឆាកអន្តរជាតិមួយនេះដែរ បវរកញ្ញាប្រកបដោយសក្តានុពលរូបនេះអាចឈានដល់ Top កំពូល ៨ នាក់ និង ឈ្នះបានដណ្ដើមមកុដ Miss Elegant International 2022 ព្រមទាំងទទួលបានពានរង្វាន់ Best Velvet Promising Model Awards។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨. ឌៀប សូហ្វៀរ៉ា

កាលពីដើមខែមករា ឆ្នាំ ២០២៣ កន្លងទៅ ឌៀប សូហ្វៀរ៉ា ដែលជាលំដាប់រងទី ១ នៃកម្មវិធី Miss Pre Teen Cambodia ២០២២ បានត្រូវជ្រើសរើសតំណាងកម្ពុជាប្រកួតលើឆាកអន្តរជាតិ Little Miss Idol Junior World ២០២៣ នៅប្រទេសថៃ។ ជាមួយការចូលរួមប្រកួតនេះ ឌៀប សូហ្វៀរ៉ា ពិតជាធ្វើឱ្យមហាជនខ្មែរ អ្នកស្នេហាវិស័យកញ្ញាឯកកម្ពុជាមានការរំភើបចិត្ត និង មោទកភាពជាខ្លាំង បន្ទាប់ពីបវរកញ្ញាយុវតីខ្មែររូបនេះអាចដណ្ដើមបានមកុដលំដាប់រងទី២ Little Miss Idol Junior World ២០២៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៩. ឃឿន ប៉ូលីកា

ចំពោះបវរកញ្ញាដ៏មានសក្ដដានុពល ឃឿន ប៉ូលីកា Miss Pre Teen Cambodia ២០២២ រូបនេះ នៅដើមខែមករា ឆ្នាំ ២០២៣ កន្លងទៅ ពិតជាធ្វើឱ្យមហាជនខ្មែរ អ្នកស្នេហាវិស័យកញ្ញាឯកកម្ពុជាមានការរំភើបចិត្ត និង មោទកភាពជាខ្លាំង ខណៈបវរកញ្ញាយុវតីខ្មែររូបនេះ បានទៅប្រកួត Miss Pre Teen International នៅប្រទេសថៃ និង បានដណ្ដើមបានមកុដ Miss Pre Teen International ប្រចាំឆ្នាំ ២០២៣ យ៉ាងអស្ចារ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *