សម្រាប់មហាជនដែលនិយមតាមដានកម្មវិធី ក៏ដូចជារឿងភាគថៃ ប្រាកដជាបានស្គាល់មកហើយនៅ Senaling ដែលមិនត្រឹមតែជាពិធីករកំពូលវោហារនោះទេ តែ Senaling ក៏ជាតារាសម្តែងបែបកំប្លុកកំប្លែងដែលអ្នកណាៗក៏ចងចាំមិនភ្លេចថែមទៀតផង។
ដោយឡែក បើងាកទៅមើលពីជីវិតឯកជនរបស់ Senaling វិញ ជឿជាក់ថា ប្រិយមិត្តអ្នកគាំទ្រប្រាកដជាចង់ដឹងជាក់ជាពុំខាន ព្រោះបើទោះបីជាកន្លងមកលោកហាក់បង្ហាញជីវិតសាមញ្ញាមិនសូវមានអ្នកចាប់អារម្មណ៍ក៏ដោយ តែថ្មីនេះលេចឮដំណឹងមកថា ជីវិតពិតរបស់តារាប្រុសរូបនេះ សម្បូរសប្បាយណាស់ រស់នៅក្នងវីឡាស្កឹមស្កៃមិនចាញ់កំពូលតារាផ្សេងៗឡើយ។
យ៉ាងណាមិញ បើងាកទៅមើលជីវិតពិតពេលនេះ ដូចទៅនឹងដំណឹងដែលលេចឮអ៊ីចឹង ពោលគឺ ថ្វីដ្បិតតែមើលទៅសាមញ្ញ សម្តែងជាតួរងធម្មតា តែជីវិតពិតមើលពេលណាអ្នកគាំទ្រឃើញហើយស្ទើរតែស្រឡាំងកាំង រស់នៅក្រោមគំនរទ្រព្យផ្ទះធំស្កឹមស្កៃមិនចាញ់កំពូលតារាផ្សេងៗនោះឡើយ រហូតធ្វើឱ្យអ្នកគាំទ្រឃើញហើយលាន់មាត់វ៉ាវ៕