បើតាមក្បួនទស្សទាយរបស់គ្រូហោនិងយោងតាមសៀវភៅបកស្រាយពីជោគជតារាសីរបស់ឆ្នាំទាំង១២ ឃើញថាក្នុងសប្តាហ៍នេះប្រជុំកំពូលលាភរបស់ឆ្នាំទាំង៩ ដែលក្នុងនោះមានឆ្នាំ មមី មមែ វក រកា ច កុរ ជូត ឆ្លូវ ខាល ដែលដួងតារានិកររះខ្ពស់ត្រចះត្រចង់លើសគេ តាមការសន្មត់ថាកំពូលឆ្នាំទាំង៩នេះមានង៉ូវហេងខ្លាំង រាសីខ្ពស់ត្រចះមានលាភ មានលុយ ធ្វើអ្វីបានដូចក្តីប៉ងប្រាថ្នា ដំណើរជីវិតជួបតែរឿងល្អ គ្រួសារមានតែក្តីសុខជានិច្ច។
ឆ្នាំជូត រាសីខ្ពស់ត្រដែត។ដួងរាសីរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេម្ល៉ោះហើយទោះធ្វើអ្វីឃើញថាជឿនលឿននិងហុចផលមកវិញគ្រាន់កក់ក្តៅផ្លូវចិត្ត។ បើទោះបីស្ថិតនៅដំណើរជីវិតរដិបរដុបដោយសារដួងរាសីស្រុតចុះពិតមែន ប៉ុន្តែនៅថ្ងៃល្អបើលោកអ្នកខិតខំពុះពារកិច្ចការនោះឃើញថាតែងដំណើរការទៅមុខជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំចង់មានចិត្តរេព្រោះតែឃើញអ្នកថ្មីព្រោះអាចនាំមកនូវរឿងសោកកានៅពេលក្រោយ
ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។ លោកអ្នកធ្វើអ្វីក៏ដោយតែងភ្លឺថ្លានិងជួបតែក្តីសោមនស្សច្រើន។លោកអ្នកសម្រុកការងារបានហើយពីព្រោះថាផលជាផ្លែផ្កាហុចមកវិញគួរជាទីកក់ក្តៅផង។ចំណែកបើជាអ្នកប្រកបរបររកស៊ីជួញដូរតែងអាចទាក់ទាញអតិថិជនចាស់ថ្មីឱ្យចូលមកបានគួរជាទីពេញចិត្តនិងពិសេសបើចង់ផ្លាស់មុខរបរថ្មីផងតែងសមដូចប្រកបជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងមានការចម្រើនលូតលាស់ទៅមុខជានិច្ច៕
ឆ្នាំខាល រាសីខ្ពស់ត្រដែត។ ផ្តល់ផលល្អសម្រាប់ការសម្រេចចិត្តការងារឬបណ្តាក់ទុនរកស៊ីអ្វីមួយពីព្រោះថាផលជាផ្លែផ្កាឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។បើជាអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយបើចង់ចរចារឿងទំនិញអ្វីមួយផងតែងអាចសម្រេចចប់ចុងចប់ដើមដូចគាប់បំណង។ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងបើមានការចង់ផ្សំផ្គុំគ្រួសារផងជាឱកាសល្អប្រពៃបំផុត
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ លោកអ្នកមានអារម្មណ៍ភ្លឺថ្លាហើយពិសេសអាចមានដំណឹងល្អថែមទៀត។ក្រៅពីនេះបើមានការប្រកបការងារតែងត្រូវចៅហ្វាយនាយឬអ្នកគ្រប់គ្រងពេញចិត្តដែលផ្តល់ផលប្រយោជន៍អ្វីមួយឱ្យសប្បាយចិត្ត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់និងបើចង់រើទីកន្លែងលក់ដូរឬផ្លាស់ប្តូរកន្លែងលក់ដូរអ្វីមួយតែងផ្តល់ផលល្អផងដែរ។ បញ្ហាសេចក្តីស្នេហាប្រុសស្រីមានការស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។ បើលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការដែលនៅសេសសល់ពីមុនមកតែងផ្តល់ផលល្អនៅពេលក្រោយវិញជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាប្រពៃ។