ប្រញាប់ ស៊ែរចេញ! រឿងទាំងនេះ សមប្រកបចំ ពោះឆាកជីវិត មនុស្សឆ្នាំ «មមែ»

មនុស្សដែលចាប់កំណើតចំឆ្នាំ «មមែ» តាមរាសីចក្រវាល ជាមនុស្សផ្ទុកនូវធាតុមាស ពង្សទេព្តាប្រុស និងមានជោគជតាជីវិតដូចខាងក្រោម៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចរិតលក្ខណៈ៖ ជាមនុស្សមានចិត្តសប្បុរស មានមហិច្ឆតា មានការទទួលខុសត្រូវតាំងពីក្មេងៗ។ ពួកគេចូលចិត្តធ្វើអ្វីតាមផែនការដែលធ្វើឱ្យមនុស្សចាប់អារម្មណ៍ថាគួរឱ្យទុកចិត្តត។ ពួកគេភ្ជាប់សារសំខាន់យ៉ាងខ្លាំងចំពោះគោលការណ៍និងជំនឿ ហើយ​តែង​ប្រឹងប្រែងជួយមិត្តនានានៅពេលពួកគេមានបញ្ហា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សកើតឆ្នាំមមែរមែងមានរូបរាងឆើតឆាយ និងមានចរិតថ្លៃថ្នូ។ ពួកគេមានចិត្តល្អ សុភាពរាបសា និងអត់ធ្មត់ខ្ពស់។ ជាមួយលក្ខណៈខាងក្នុងរឹងមាំ ពួកគេមិនលំអៀងស្មោះត្រង់ និងមិនដែលធ្វើបាបអ្នកដទៃឡើយ។ នៅពេលដែលមិត្តភក្តិរបស់ពួកគេមានបញ្ហា ពួកគេនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីជួយពួកគេ។ ដូច្នេះពួកគេមានប្រជាប្រិយភាពក្នុងចំណោមមិត្តភក្តិ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែពេលខ្លះ មនុស្សឆ្នាំនេះ រឹងរូសណាស់ ហើយខ្វះភាពបត់បែនផង។ ពួកគេងាយនឹងខឹងហើយអារម្មណ៍ផ្លាស់ប្តូរ​ឡើងចុះ។ ជាមនុស្សទុទិដ្ឋិនិយម តែមាន​មនោសញ្ចេតនាយ៉ាងខ្លាំង។ គេរាយមាយរឿងស្នេហា ​និងមានចិត្ត​ច្រណែនបន្តិច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លេខហុងស៊ុយ៖ លេខសំណាងប្រចាំជីវិត​សម្រាប់ប្រើបើកកុងធនាគារ លេខផ្ទះ​ លេខឡាន គឺលេខ ១,៥, ៦ និង ៩។ពណ៌ហុងស៊ុយ៖ ពណ៌សំណាងគួរប្រើពណ៌លឿង ខ្មៅ បៃតង ត្នោត និងស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វត្ថុលើករាសី៖ ដើមឬស្សី។ គួរមាន​ភួយ ខ្នើយ កម្រាលពូក ដែលមាន​រូបដើមឬស្សី ឬក្រណាត់ខោអាវក៏បានដើម្បីបង្កើនថាមពលសុភមង្គលក្នុងជីវិត។ បើតាំងលម្អដើមឬស្សី រឹតតែបន្ថែមហុងស៊ុយល្អផុតលេខ។ ក្រៅពីនោះ គួរស្វែងរក ត្បូងថ្មពណ៌ខ្មៅ ឬផ្កាឈូកខ្ចីមកពាក់លើកអំណាចនៃការទាក់ទាញសម្រាប់ខ្លួនឯង និងស្វែងរកត្រីនាគ មកដាក់លើតុធ្វើការ នឹងកាន់តែរីកចម្រើនខាងអាជីព។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូជីវិត៖ បើ​ប្រុស គួរ​ជ្រើសរើស​គូស្រករ​ដែល​មាន​ឆ្នាំ​កំណើត​ឆ្នាំថោះ ឆ្នាំវក និងមិន​គួរ​ជ្រើសគូ​ឆ្នាំម្សាញ់ ឆ្នាំឆ្លូវ ឆ្នាំមមែ និង​ឆ្នាំកុរ ។ ចំពោះ​ស្រ្តីវិញ គួរ​រើស​គូស្រករ​ដែល​មាន​ឆ្នាំ​កំណើត ឆ្នាំថោះ ឆ្នាំកុរ និង​ឆ្នាំរោង ហើយចៀសវាងឆ្នាំខាល ឆ្នាំមមែ និង​ឆ្នាំច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជោគជតាថ្ងៃកំណើត៖ អាទិត្យ រកចំណូលបាន តែទុក​មិនសូវ​គង់។​ ថ្ងៃចន្ទ សម្បូរទ្រព្យ​ចាយ។ អង្គារ រកស៊ី​មិនសូវឡើង។​ ថ្ងៃពុធ សម្បូរញាតិផៅរាប់រក ស្រឡាញ់។​ ព្រហស្បតិ៍ មានយសសក្តិ ឋានៈខ្ពង់ខ្ពស់។ ថ្ងៃសុក្រ ហត់នឿយ ពិបាករកទីពឹងបន្តិច។ ថ្ងៃសៅរ៍ ជួបទុក្ខលំបាកច្រើន៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *