កោះមួយនៅខេត្តកែប មានទេសភាព ស្រស់ស្អាត ពុំសូវមាន អ្នកស្គាល់ ល្អសម្រាប់ អ្នកចូលចិត្តបោះតង់

ថ្វីដ្បិតតែមានភូមិសាស្ត្រតូចពិតមែន តែខេត្តកែបដែលស្ថិតនៅចម្ងាយប្រមាណ ១៦០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ គឺជាតំបន់ដែលមានសក្ដានុពលទេសចរណ៍ខ្លាំងក្លាមិនចាញ់ខេត្តដទៃនោះឡើយ ដោយមានទាំងតំបន់ទេសចរណ៍មាត់ឆ្នេរ តំបន់ទេសចរណ៍ធម្មជាតិ ផ្សារក្ដាមដ៏ធំ និង កន្លែងកម្សាន្តជាច្រើន ទាក់ចិត្តភ្ញៀវទេសចរណ៍ឱ្យចង់ទៅទស្សនាកម្សាន្តមិនចេះជិនណាយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមដឹកដៃប្រិយមិត្តមកស្គាល់កោះមួយកន្លែង ស្ថិតក្នុងខេត្តកែប ដែលនៅទីនោះ មានឈ្មោះថា «កោះពោធិ៍»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប «កោះពោធិ៍» ជាកន្លែងស័ក្តិសមបំផុតសម្រាប់ប្រិយមិត្តនិយមបោះតង់អាំងភ្លើង និយាយរឿងក្នុងចិត្ត ដោយសារនៅទីនោះមានបរិយាកាសស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធ …

កោះមួយនៅខេត្តកែប មានទេសភាព ស្រស់ស្អាត ពុំសូវមាន អ្នកស្គាល់ ល្អសម្រាប់ អ្នកចូលចិត្តបោះតង់ Read More

ទូកអភិជនធំ ជាងគេលើលោក ប្រវែងជាង ២០០ ម៉ែត្រ ត្រៀមដឹកភ្ញៀវនៅឆ្នាំ ២០២៦

ទូក​ក្ដោង​ទំនើប​ប្រវែង ២២០ ម៉ែត្រ ដែល​ប្រើប្រាស់​ក្ដោង និង ប្រព័ន្ធ​ថាមពល​ឧស្ម័ន​រាវ​ធម្មជាតិ នឹង​ដាក់​ដំណើរការ​ដឹក​អ្នក​ដំណើរ​ឆ្លង​កាត់​មហាសមុទ្រ​ក្នុង​រយៈពេល ៣ ឆ្នាំ​ខាង​មុខ​នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាល​ពី​​ថ្ងៃ​ទី ១២ ខែ​មករា ឆ្នាំ ២០២៣ កន្លង​ទៅ អ្នក​បង្កើត​ទូក​ដឹក​អ្នក​ដំណើរ​នៃ​ក្រុមហ៊ុន Orient Express បាន​បើក​បង្ហាញ​ទូក​ក្ដោង​ធំ​ជាង​គេ​បំផុត​លើ​ពិភពលោក «Orient Express SilenSeas» ដែល​គ្រោង​នឹង​ដាក់​ដំណើរ​ការ​លើ​ផ្ទៃ​សមុទ្រ​នៅ​ក្នុង​ឆ្នាំ ២០២៦ ខាង​មុខ​នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​បាន​ឱ្យ​ដឹង​ថា ទូក​ក្ដោង​ទំនើប​ថ្មី​មួយ​នេះ មាន​ប្រវែង​រហូត​ដល់ …

ទូកអភិជនធំ ជាងគេលើលោក ប្រវែងជាង ២០០ ម៉ែត្រ ត្រៀមដឹកភ្ញៀវនៅឆ្នាំ ២០២៦ Read More

មកស្គាល់ សណ្ឋាគារ លំដាប់ផ្កាយ ៥ ល្បីៗ រៀបចំយ៉ាងប្រណីតចំនួន ៥កន្លែង នៅក្នុងរាជធានី ភ្នំពេញ

ជាទូទៅសណ្ឋាគារស្តង់ដារផ្កាយ ៥ គឺជាសណ្ឋាគារ ដែលបានសាងសង់នៅក្នុងទីតាំងមានទេសភាពស្រស់ស្អាត រៀបចំយ៉ាងប្រណីត និង ងាយស្រួលក្នុងការធ្វើដំណើរសម្រាប់ភ្ញៀវ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមបង្ហាញជូនសណ្ឋាគារលំដាប់ផ្កាយ ៥ ដែលល្បីឈ្មោះ និង ប្រណីតចំនួន ៥ កន្លែងនៅក្នុងទីក្រុង ភ្នំពេញ។ ១. សណ្ឋាគារ Rosewood ភ្នំពេញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សណ្ឋាគារ Rosewood មានបន្ទប់ចំនួន ១៧៥ បន្ទប់ ភោជនីយដ្ឋានចំនួន ៤ នៅនឹងកន្លែង …

មកស្គាល់ សណ្ឋាគារ លំដាប់ផ្កាយ ៥ ល្បីៗ រៀបចំយ៉ាងប្រណីតចំនួន ៥កន្លែង នៅក្នុងរាជធានី ភ្នំពេញ Read More

ជប៉ុន ព្រួយបារម្ភខ្លាំង អត្រាកំណើត ក្នុងប្រទេស ធ្លាក់ចុះស្រឺតៗដល់កម្រិត ទាបបំផុតពុំធ្លាប់មាន

កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ស្ថិតិបឋមដែលចេញផ្សាយដោយក្រសួងសុខាភិបាល ការងារ និង សុខុមាលភាពនៃប្រទេសជប៉ុន បានបង្ហាញថា ចំនួនទារកដែលបានកើតក្នុងប្រទេសជប៉ុន ចន្លោះខែមករា ដល់ខែតុលា មានប្រមាណត្រឹម ៦៧០ ០០០ នាក់ប៉ុណ្ណោះ ដែលនេះគឺជាកម្រិតមួយទាបបំផុតមិនធ្លាប់មាន ដោយបានធ្លាក់ចុះជិត ៣៤ ០០០ នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង យោងតាមទិន្នន័យបឋមរបស់ក្រសួងសុខាភិបាលកាលពីខែមិថុនាកន្លងទៅបានបង្ហាញបន្ថែមថា ៖ «ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ទើបធ្វើឱ្យការរៀបការ …

ជប៉ុន ព្រួយបារម្ភខ្លាំង អត្រាកំណើត ក្នុងប្រទេស ធ្លាក់ចុះស្រឺតៗដល់កម្រិត ទាបបំផុតពុំធ្លាប់មាន Read More

តូចតែខ្លឹម!! ប្រទេសទាំង ៥តូចជាងគេក្នុង លោក ប៉ុន្តែមាន ទេសភាព ទាក់ទាញបំផុត

ប្រទេសនានានៅលើពិភពលោកអាចមានភាពចម្លែក និង មានការពិតដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន តែអ្នកឆ្ងល់ទេថាប្រទេសណាដែលធំជាងគេ ឬ តូចជាងគេក្នុងពិភពលោក។ ខាងក្រោមនេះ អ្នកនឹងបានស្គាល់ពីប្រទេសតូចបំផុតទាំង ៥ ក្នុងពិភពលោក ប៉ុន្តែកន្លែងទាំងនោះផ្ទុកទៅដោយផ្ទាំងទស្សនីយភាពដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន។ ១. ប្រទេសលីចតេនស្ទីន (Liechtenstein) លីចតេនស្ទីន គឺជាប្រទេសដែលគួរឱ្យចាប់អារម្មណ៍មួយ ដែលត្រូវបានគេរកឃើញនៅចន្លោះប្រទេសស្វីស និង ប្រទេសអូទ្រីស។ វាត្រូវបានគេចាត់ទុកថាជាប្រទេសដែលសុវត្ថិភាពបំផុតមួយក្នុងពិភពលោក តែតូចជាងគេលំដាប់ទីបួននៅអឺរ៉ុប ព្រោះវាផ្ទៃដីត្រឹមតែជាង ១៦០ គីឡូម៉ែត្រការ៉េ និង មានប្រជាជនចំនួន ៣៨៧៤៩ នាក់ក្នុងឆ្នាំ ២០១៩។ ទោះបីជាផ្ទៃដីតូចមែន …

តូចតែខ្លឹម!! ប្រទេសទាំង ៥តូចជាងគេក្នុង លោក ប៉ុន្តែមាន ទេសភាព ទាក់ទាញបំផុត Read More

សំណង់ វប្បធម៌បុរាណ ៦ កន្លែងដ៏ទាក់ទាញបំផុត នៅបាត់ដំបង អ្នកទេសចរមិនគួរ មើលរំលង

ខេត្តបាត់ដំបង គឺជាខេត្តមួយដែលត្រូវបានគេស្គាល់ថាជាខេត្តមានសំណង់ចាស់បុរាណជាច្រើន និង ជាគោលដៅទេសចរណ៍ដ៏សំខាន់មួយផងដែរ។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំឱ្យប្រិយមិត្តទាំងអស់គ្នាបានស្គាល់ពីសំណង់បុរាណចំនួន ៦ កន្លែង ដែលជាគោលដៅទេសចរណ៍ទាក់ទាញបំផុត មិនគួររំលងសម្រាប់អ្នកចូលចិត្តដំណើរកម្សាន្តបែបប្រវត្តិសាស្រ្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. ប្រាសាទឯកភ្នំ ប្រាសាទឯកភ្នំ មានឈ្មោះដើមថា នរេន្រ្ទគ្រាម ដែលមានន័យថា ភូមិរបស់ព្រះរាជា មានទីតាំងស្ថិតនៅក្នុងឃុំពាមឯក ស្រុកភ្នំឯក និង មានចម្ងាយ ១៤ គីឡូម៉ែត្រពីទីរួមខេត្ត បាត់ដំបង ដោយត្រូវបានកសាងឡើងនៅសតវត្សរ៍ទី ១១ ក្នុងឆ្នាំ ១០២៧ …

សំណង់ វប្បធម៌បុរាណ ៦ កន្លែងដ៏ទាក់ទាញបំផុត នៅបាត់ដំបង អ្នកទេសចរមិនគួរ មើលរំលង Read More

ចេញចូលភ្នំពេញត្រូវដឹង! ថ្ងៃស្អែក កំណាត់ផ្លូវនេះ ត្រូវផ្អាកចរាចរណ៍រថយន្តធុនធ្ងន់ ជាបណ្ដោះអាសន្នសិន

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣ នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីពិនិត្យវឌ្ឍនភាពការងារ ការសាងសង់មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានី ធ្វើការបញ្ចៀសចរាចរ និង ផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់មហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ ៦ …

ចេញចូលភ្នំពេញត្រូវដឹង! ថ្ងៃស្អែក កំណាត់ផ្លូវនេះ ត្រូវផ្អាកចរាចរណ៍រថយន្តធុនធ្ងន់ ជាបណ្ដោះអាសន្នសិន Read More

កម្ពុជា មានពូជស្រូវថ្មី ឈ្មោះ «ចំប៉ី ស ៧០» អាចមាន តម្លៃខ្ពស់ លើទីផ្សារជាតិ និងអន្តរជាតិ

នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបង្ហាញពីពូជស្រូវឈ្មោះ «ចំប៉ី ស ៧០» ជាពូជស្រូវស្រាលក្រអូប ដែលសម្រេចបានបន្ទាប់ពីធ្វើពិសោធ និង បង្កាត់អស់រយៈពេល ៩ ឆ្នាំ ដោយវិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍកសិកម្មកម្ពុជា (CARDI) តាមរយៈការបង្កាត់រវាងពូជស្រូវផ្ការំដួលជាប្រភេទពូជស្រូវស្រាលប្រកាន់រដូវមានគុណភាពល្អប្រណីត ជាមួយនឹងស្រឡាយស្រូវ CNI9024 ដែលជាស្រឡាយស្រូវស្រាលមិនប្រកាន់រដូវមានដងដើមល្អមកពីប្រទេសចិន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះឈ្មោះ …

កម្ពុជា មានពូជស្រូវថ្មី ឈ្មោះ «ចំប៉ី ស ៧០» អាចមាន តម្លៃខ្ពស់ លើទីផ្សារជាតិ និងអន្តរជាតិ Read More

អ្នកណាខ្លះធ្លាប់អ៊ីចឹង? បបួលដើរ លេងពូកែ បោកគ្រាប់បែកពេក មានអីចាប់ធ្វើកិច្ចសន្យាផ្ដិត មេដៃមួយ ផ្អើលហ្វេសប៊ុក

នាពេលថ្មីៗមានផ្ទុះការចាប់អារម្មណ៍ទៅលើការបង្ហោះរូបភាពបែបលេងសើចពីការចាប់ឱ្យមិត្តភក្តិផ្ដិតមេដៃ ធ្វើកិច្ចសន្យាដើរលេងតាមខេត្ត ព្រោះមិត្តពូកែបោកគ្រាប់បែកចោលគម្រោងដើរច្រើនដងពេក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមគណនីហ្វ៊េសប៊ុកឈ្មោះ Nit Nit បានបង្ហោះជារូបភាពជាមួយនឹងសារថា ៖ «បបួលដើរលេងប៉ិន Cancel ពេកទាល់តែធ្វើកិច្ចសន្យាខ្លះបានកើត» ដែលការបង្ហោះនេះបានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងច្រើន ដោយក្នុងកិច្ចសន្យាបានលើកឡើងបែបលេងសើចថា សន្យាថានឹងចូលរួមដើរលេងជុំគ្នា បើមិនបានចូលរួមនឹងត្រូវបង់ច្រាក់ចំនួន ១៦៨ ដុល្លារជាការសងជំនឿចិត្ត ថែមទាំងមានមិត្តភក្តិផ្សេងៗទៀតជាសាក្សី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក អ្នកនិយមលេងបណ្ដាញសង្គមហ្វ៊េសប៊ុកជាច្រើនបាននាំគ្នាចូលទៅបញ្ចេញមតិឯកភាព និង បាន Mention មិត្តភក្តិរបស់ខ្លួនក្នុងគោលបំណងធ្វើកិច្ចសន្យាតាមដែរ ដើម្បីកុំឱ្យមិត្តភក្តិពូកែបោកគ្រាប់បែកពេក៕

អ្នកណាខ្លះធ្លាប់អ៊ីចឹង? បបួលដើរ លេងពូកែ បោកគ្រាប់បែកពេក មានអីចាប់ធ្វើកិច្ចសន្យាផ្ដិត មេដៃមួយ ផ្អើលហ្វេសប៊ុក Read More

ផ្លែឈើ នាំសំណាង៧មុខ សម្រាប់សែនចិន បើបានសែន លាភចូល ហេងៗពេញ ១ ឆ្នាំ

កៀកថ្ងៃសែនបុណ្យចូលឆ្នាំចិនខិតជិតមកដល់ បងប្អូនជនជាតិចិន និង បងប្អូនខ្មែរសែស្រឡាយចិន ច្បាស់ជាកំពុងរៀបចំ ក៏ដូចជាស្វែងរកបណ្ដើរៗនូវមុខម្ហូប ក៏ដូចជាផ្លែឈើ ដើម្បីសែនព្រេនឱ្យត្រូវតាមក្បួន និង ទទួលបានលាភជ័យហេងៗពីការសែនព្រេនឆ្នាំថ្មី ២០២៣ នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមទៅនឹងការសែនព្រេងនេះ បើតាមជំនឿជនជាតិចិន ផ្លែឈើ ០៧ មុខនេះ ត្រូវបានគេជឿថា ជាផ្លែឈើនាំសំណាងក្នុងថ្ងៃចូលឆ្នាំចិន ដែលមាននិយមន័យតំណាងឱ្យលាភជ័យខុសៗគ្នា ដែលផ្លែឈើទាំងនោះមានដូចជា ៖ ១. ផ្លែក្រូច នាំមកនូវសំណាងល្អ និងសុភមង្គល ២. ផ្លែក្រូចថ្លុង នាំមកនូវការជួបជុំដ៏កក់ក្ដៅក្នុងគ្រួសារ …

ផ្លែឈើ នាំសំណាង៧មុខ សម្រាប់សែនចិន បើបានសែន លាភចូល ហេងៗពេញ ១ ឆ្នាំ Read More