មនុស្សដែលចាប់កំណើតចំឆ្នាំ «មមែ» តាមរាសីចក្រវាល ជាមនុស្សផ្ទុកនូវធាតុមាស ពង្សទេព្តាប្រុស និងមានជោគជតាជីវិតដូចខាងក្រោម៖
ចរិតលក្ខណៈ៖ ជាមនុស្សមានចិត្តសប្បុរស មានមហិច្ឆតា មានការទទួលខុសត្រូវតាំងពីក្មេងៗ។ ពួកគេចូលចិត្តធ្វើអ្វីតាមផែនការដែលធ្វើឱ្យមនុស្សចាប់អារម្មណ៍ថាគួរឱ្យទុកចិត្តត។ ពួកគេភ្ជាប់សារសំខាន់យ៉ាងខ្លាំងចំពោះគោលការណ៍និងជំនឿ ហើយតែងប្រឹងប្រែងជួយមិត្តនានានៅពេលពួកគេមានបញ្ហា។
មនុស្សកើតឆ្នាំមមែរមែងមានរូបរាងឆើតឆាយ និងមានចរិតថ្លៃថ្នូ។ ពួកគេមានចិត្តល្អ សុភាពរាបសា និងអត់ធ្មត់ខ្ពស់។ ជាមួយលក្ខណៈខាងក្នុងរឹងមាំ ពួកគេមិនលំអៀងស្មោះត្រង់ និងមិនដែលធ្វើបាបអ្នកដទៃឡើយ។ នៅពេលដែលមិត្តភក្តិរបស់ពួកគេមានបញ្ហា ពួកគេនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីជួយពួកគេ។ ដូច្នេះពួកគេមានប្រជាប្រិយភាពក្នុងចំណោមមិត្តភក្តិ។
ប៉ុន្តែពេលខ្លះ មនុស្សឆ្នាំនេះ រឹងរូសណាស់ ហើយខ្វះភាពបត់បែនផង។ ពួកគេងាយនឹងខឹងហើយអារម្មណ៍ផ្លាស់ប្តូរឡើងចុះ។ ជាមនុស្សទុទិដ្ឋិនិយម តែមានមនោសញ្ចេតនាយ៉ាងខ្លាំង។ គេរាយមាយរឿងស្នេហា និងមានចិត្តច្រណែនបន្តិច។
លេខហុងស៊ុយ៖ លេខសំណាងប្រចាំជីវិតសម្រាប់ប្រើបើកកុងធនាគារ លេខផ្ទះ លេខឡាន គឺលេខ ១,៥, ៦ និង ៩។ពណ៌ហុងស៊ុយ៖ ពណ៌សំណាងគួរប្រើពណ៌លឿង ខ្មៅ បៃតង ត្នោត និងស។
វត្ថុលើករាសី៖ ដើមឬស្សី។ គួរមានភួយ ខ្នើយ កម្រាលពូក ដែលមានរូបដើមឬស្សី ឬក្រណាត់ខោអាវក៏បានដើម្បីបង្កើនថាមពលសុភមង្គលក្នុងជីវិត។ បើតាំងលម្អដើមឬស្សី រឹតតែបន្ថែមហុងស៊ុយល្អផុតលេខ។ ក្រៅពីនោះ គួរស្វែងរក ត្បូងថ្មពណ៌ខ្មៅ ឬផ្កាឈូកខ្ចីមកពាក់លើកអំណាចនៃការទាក់ទាញសម្រាប់ខ្លួនឯង និងស្វែងរកត្រីនាគ មកដាក់លើតុធ្វើការ នឹងកាន់តែរីកចម្រើនខាងអាជីព។
គូជីវិត៖ បើប្រុស គួរជ្រើសរើសគូស្រករដែលមានឆ្នាំកំណើតឆ្នាំថោះ ឆ្នាំវក និងមិនគួរជ្រើសគូឆ្នាំម្សាញ់ ឆ្នាំឆ្លូវ ឆ្នាំមមែ និងឆ្នាំកុរ ។ ចំពោះស្រ្តីវិញ គួររើសគូស្រករដែលមានឆ្នាំកំណើត ឆ្នាំថោះ ឆ្នាំកុរ និងឆ្នាំរោង ហើយចៀសវាងឆ្នាំខាល ឆ្នាំមមែ និងឆ្នាំច។
ជោគជតាថ្ងៃកំណើត៖ អាទិត្យ រកចំណូលបាន តែទុកមិនសូវគង់។ ថ្ងៃចន្ទ សម្បូរទ្រព្យចាយ។ អង្គារ រកស៊ីមិនសូវឡើង។ ថ្ងៃពុធ សម្បូរញាតិផៅរាប់រក ស្រឡាញ់។ ព្រហស្បតិ៍ មានយសសក្តិ ឋានៈខ្ពង់ខ្ពស់។ ថ្ងៃសុក្រ ហត់នឿយ ពិបាករកទីពឹងបន្តិច។ ថ្ងៃសៅរ៍ ជួបទុក្ខលំបាកច្រើន៕